ពេលស័គ្គសមសម្រាប់វិនិយោគគឺជាពេលដែលចំណុចពីរនេះមានព្រមគ្នា

Bunthoeun Chhut 08/April/2020 14:44
ចែករំលែក

ភ្នំពេញ៖ តើអ្នកកំពុងមានគម្រោងបង្កើតអាជីវកម្មដោយខ្លួនឯង ហើយមិនដឹងថាពេលណាគឺជាពេលវេលាល្អបំផុត ឬប្រភេទអាជីវកម្មអ្វីដែលគួរវិនិយោគ?

វាជាការលំបាកមួយក្នុងការស្វែងរកចម្លើយពីបញ្ហាខាងលើ។ យ៉ាងណាក៏ដោយ នៅក្នុងសៀវភៅ “Get Rich Through Property Investment in Asia” លោក Dato’ Eric Cheng ដែលជាអ្នកនិពន្ធបានពន្យល់ថា ការវិនិយោគត្រូវពឹងផ្អែកលើចំណេះដឹង ការស្រាវជ្រាវ បណ្តាញទំនាក់ទំនងល្អ និងការតាំងចិត្តរបស់អ្នក។

លោកសរសេរថា៖«សម្រាប់ខ្ញុំ ការវិនិយោគក្នុងពេលដ៏ត្រឹមត្រូវគឺជាការវិនិយោគដែលអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានចំណេះដឹងច្បាស់លាស់។ នៅពេលដែលអ្នកមានចំណេះដឹងសមស្រប ហើយអ្នកមានពេលវេលាគ្រប់គ្រាន់ អ្នកនឹងមានការវិនិយោគដ៏ត្រឹមត្រូវ ហើយនិងអាចរកប្រាក់ចំណេញបាន»។

លោក Dato’ Eric Cheng

យ៉ាងណាក៏ដោយ លោក Dato’ បានទទួលស្គាល់ថា ការទទួលបានចំណេះដឹងគ្រប់គ្រាន់ គឺជារឿងពិបាកធ្វើ។ អ្នក ត្រូវសកម្មស្វែងរកការវិនិយោគខ្លួនឯង ព្រោះការវិនិយោគល្អៗនឹងមិនមកគោះទ្វារយើង ហើយប្រាប់យើងឲ្យវិនិយោគ​នោះទេ។

អ្នកក៏នឹងត្រូវធ្វើការស្រាវជ្រាវនៅលើទីផ្សារដោយខ្លួនឯងដើម្បីទទួលបានព័ត៌មានបន្ថែមហើយអ្នកនឹងត្រូវចេញទៅទីនោះដើម្បីបង្កើតបណ្តាញដើម្បីជួយក្នុងការវិនិយោគរបស់អ្នក។

អ្នកក៏នឹងត្រូវចំណាយពេលសិក្សាពីទីផ្សារផងដែរ។ ឧទាហរណ៍ប្រសិនបើអ្នកវិនិយោគក្នុងផ្សារភាគហ៊ុន ប៉ុន្តែអ្នកមិនបានតាមដានព័ត៌មានទីផ្សារហ៊ុនប្រចាំថ្ងៃទេ អ្នកនឹងមិនដឹងទាន់​ពេល​ទេ ទោះបីជាតម្លៃហ៊ុនឡើងថ្លៃក៏ដោយ។​ដូច្នេះហើយអ្នកត្រូវចំណាយពេលខ្លះដើម្បីធ្វើការស្រាវជ្រាវដើម្បី​អាចឆ្លៀតឱកាសបានទាន់ពេល។

ប្រសិនបើអ្នកចំណាយពេលវេលានិងការខិតខំប្រឹងប្រែងគ្រប់គ្រាន់ដើម្បីស្រាវជ្រាវ តាមដាន និងទទួលចំណេះដឹងដែលត្រូវការនោះការ​វិនិយោគរបស់អ្នកប្រាកដជានឹងបានទទួលផលតបស្នងវិញមិនខាន។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង