ទីផ្សារលំនៅឋាននៅចិនរស់រានឡើងវិញដោយមានកំណើនលក់3ដង ស្របពេលវិបត្តិជំងឺឆ្លង Covid-19 បានថមថយ

Bunthoeun Chhut 02/April/2020 16:31
ចែករំលែក

South China Morning Post 

ចិន៖ ទីផ្សារលំនៅឋានឯកជនចិនចាប់ផ្តើមរស់ឡើងវិញស្របពេលការិយាល័យលក់កាន់តែច្រើនបានបើកដំណើរការឡើងវិញបន្ទាប់ពីត្រូវបានបិទនៅទូទាំងប្រទេស ដែលអាចជួយសង្រ្គោះក្រុមហ៊ុនសាងសង់ពី​ការរងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនៅឆ្នាំនេះ។

ចំនួនប្រតិបត្តិការទិញ លក់នៅតាមទីក្រុងធំៗ ៨ ដូចជា Shenzhen, Chengdu, Fuzhou, Hangzhou, Huaian, Yangzhou, Jiaxing, Shantou បានបង្ហាញថា​ចំនួនអ្នកទិញចាប់ផ្តើមត្រលប់មកធម្មតាវិញក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយមាន​ចំនួនទិញលក់ លើសពីចំនួនមធ្យមនៅក្នុងត្រីមាសទី ៤ ឆ្នាំ 2019 ទៅទៀត។ នេះបើយោងតាមព័ត៌មានសាជីវកម្មអចលនទ្រព្យចិន (CRIC) ។

ទីផ្សារលំនៅឋាននៅចិនចាប់ផ្តើមល្អឡើងវិញ

ការស្ទុះឡើងវិញបានធ្វើឲ្យមានការធូរស្បើយដល់វិស័យឧស្សាហកម្មបន្ទាប់ពីវិធានការទប់ស្កាត់ការផ្ទុះឡើងនៃវីរុស Corona បានធ្វើឱ្យអ្នកទិញនៅឆ្ងាយហើយស្ទើរតែជាប់គាំងទីផ្សារ។ អ្នកអភិវឌ្ឍបានផ្តល់ការបញ្ចុះតម្លៃដើម្បីជំរុញការលក់និងបញ្ចៀសវិបត្តិសាច់ប្រាក់ ដោយសាររោងចក្របានបន្តផលិតកម្ម ស្របពេល​សរាចរណ៍នៃការបិទក្រុងត្រូវបានដកចេញវិញបន្ទាប់ពីវិបត្តិជម្ងឺឆ្លងលែងសូវមានទៀត។

លោកយ៉ាង Yang Hongxu អនុប្រធានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រទេសចិន E-house China Research and Development Institute បាននិយាយថា៖«តម្លៃនៃគម្រោងថ្មីៗមួយចំនួនត្រូវបានកំណត់ដោយរដ្ឋាភិបាលដែលទាបជាងតម្លៃទីផ្សារដូច្នេះហើយគម្រោងខ្លះទទួល​បានចំណាប់អារម្មណ៍ខ្លាំងពីអ្នកទិញ។ ការរឹតបន្តឹងលើតម្លៃផ្ទះនិងតម្លៃដីធ្លីក៏បានបង្កើតឱកាសចំណេញ ដែលអាចឲ្យអ្នកទិញប្រញាប់ប្រញាល់ទិញផ្ទះ ឬ ទីញដី»។

យោងតាមរបាយការណ៍ពី Wind Information កាលពីខែមីនា ការលក់ផ្ទះនៅក្នុងទីក្រុងធំចំនួន 30 មានចំនួនសរុបរហូតដល់ 8.6 លានម៉ែត្រការ៉េ (92.6 លានហ្វីតការ៉េ) គឺច្រើនជាងខែកុម្ភៈដល់ទៅ 2.33 លានម៉ែត្រការ៉េ។

នៅក្នុងទីក្រុង Suzhou ដែលជាទីក្រុងលំដាប់ទី 2  ជិតនឹងទីក្រុង Shanghai ផ្ទះប្រហែល 175,800 ម៉ែត្រការ៉េ ត្រូវបានលក់នៅចុងសប្តាហ៍នៅថ្ងៃទី 8 ខែមីនា។ នេះបើយោងតាម ​​CRIC ។ ចំនួននេះខ្ពស់ជាងចំនួនមធ្យមភាគ 65,000 ម៉ែត្រការ៉េក្នុងមួយខែកាលពីខែកុម្ភៈ និងចំនួនមធ្យមភាគ 132,000 ម៉ែត្រការ៉េកាលពីខែមករា។

ទាំងនេះកំពុងបង្ហាញជាសញ្ញាល្អ និងកំពុងលើកទឹកចិត្តយ៉ាងខ្លាំងដល់ទីផ្សារស្របពេលក្រុមហ៊ុនអចលនទ្រព្យកាន់តែច្រើនបានបើកការិយាល័យលក់របស់ពួកគេឡើងវិញហើយប្រជាជនវិលត្រឡប់មកទីក្រុងវិញ ដែល​បង្កើតឲ្យមានអ្នកទិញសក្តានុពលមកជាមួយ។

ក្រុមហ៊ុន Country Garden ដែលមានមូលដ្ឋាននៅខេត្ត Guangdong បានឲ្យដឹងថា មជ្ឈមណ្ឌលលក់របស់ក្រុមហ៊ុន ៩៧ ភាគរយ ក្នុងចំណោមមជ្ឈមណ្ឌលសរុប​ចំនួន 1,327 បានបើកអាជីវកម្មឡើងវិញ។ កន្លែងដែលមិនទាន់បើកឡើងវិញគឺស្ថិតនៅក្នុងខេត្ត Hubei។ ប្រភពដដែលបានបន្ថែមទៀតថា ទីតាំងអភិវឌ្ឍន៍ចំនួន 2,951 របស់ខ្លួនបានចាប់ផ្តើមការងារសាងសង់ឡើងវិញ។

នៅទីក្រុង Shenzhen គ្រាន់តែ​ក្រុមហ៊ុនអភិវឌ្ឍន៍មួយគឺ New World Development ដែលមានមូលដ្ឋាននៅ Hong Kong បានលក់ផ្ទះល្វែងចំនួន 70 នៅ Bayhouse របស់ខ្លួននៅគម្រោង Prince Bay ចាប់ពីថ្ងៃទី 1 ខែមករាដល់ថ្ងៃទី 15 ខែមីនាដោយទទួលបានប្រាក់ពី 21 លានយ័នដល់ 51 លានយ័ន។ យ៉ាងណា​ក៏ដោយ លោក Zhang Yiping អ្នកវិភាគនៅក្រុមហ៊ុន China Merchants Securities បានមានប្រសាសន៍ថា៖«ទីក្រុង Shenzhen​ គឺជាទីក្រុងថ្មីនៅឡើយ​ដែលការផ្គត់ផ្គង់លំនៅដ្ឋាននៅមានកំណត់ តែតម្រូវការលំនៅដ្ឋានមានសន្ទុះខ្លាំង»។ លោកលើកឡើងថា៖«លើកលែងតែក្រុង Shenzhen ទីក្រុងលំដាប់ថ្នាក់ទី ១ ជាច្រើននឹងមិនមានកំណើនការលក់ខ្លាំងទេ សម្រាប់ពេលសេសសល់នៅឆ្នាំ ២០២០ នេះទោះស្ថិតក្រោមគោលនយោបាយអ

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង