បណ្តុះបណ្តាលជំនាញអចលនទ្រព្យតាម Online ដោយឥតគិតថ្លៃចាប់ផ្តើមជាលើកដំបូងនៅកម្ពុជា

Bunthoeun Chhut 27/March/2020 12:16
ចែករំលែក

ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Zillion Holding ដែលជាក្រុមហ៊ុនអចលនទ្រព្យមានម៉ាកយីហោដើមពីសហរដ្ឋអាមេរិក និងមានឯកទេសខាងទិញលក់ដីធ្លី បានរៀបចំវគ្គបណ្តុះជំនាញអចលនទ្រព្យតាមអនឡាញជាលើកដំបូងនៅថ្ងៃសៅរ៍ទី ២៨ មីនានេះ​ក្រោមប្រធានបទ «គន្លឹះក្លាយជាភ្នាក់ងារអចលនទ្រព្យ​ជោគជ័យ»។

កម្មវិធីបណ្តុះបណ្តាលនៅថ្ងៃសៅរ៍នេះ ធ្វើឡើងដោយផ្តោតជាចម្បង​សម្រាប់ខេត្តសៀមរាប ដែលជាវគ្គបណ្តុះបណ្តាលមួយក្នុងគម្រោង «វគ្គបណ្តុះភាពជោគជ័យសម្រាប់ ៣ ៨០០ នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ»របស់ក្រុមហ៊ុន។

បណ្តាញព័ត៌មានអចលនទ្រព្យ Z1news.net នឹងធ្វើការផ្សាយផ្ទាល់វគ្គបណ្តុះជំនាញ​នេះនៅគេហទំព័រ Facebook ផ្លូវការ (z1news) នៅថ្ងៃសៅរ៍ទី ២៨ ខែមីនាឆ្នាំ ២០២០ ។

ទិដ្ឋភាពក្នុងវគ្គបណ្តុះភាពជោគជ័យសម្រាប់ ៣ ៨០០ នាក់ដំបូងដែលធ្វើឡើងនៅភ្នំពេញ កាលពីខែកុម្ភៈឆ្នាំ២០២០ កន្លងទៅ

កម្មវិធីនេះ​មានការចូលរួមពី លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលលោកនឹងចែករំលែកគោលយុទ្ធសាស្រ្តបីសំខាន់ៗរួមមាន មុខងាររបស់ភ្នាក់ងារអចលនទ្រព្យវិជ្ជាជីវៈ ឱកាសនិងយុទ្ធសាស្រ្តដើម្បីក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យជោគជ័យ និង អត្ថប្រយោជន៍ពីអាជីពជាភ្នាក់ងារអចលនទ្រព្យវិជ្ជាជីវៈ។ បន្ថែមលើនេះ សារធារណៈជនក៏នឹងបានជួបជាមួយលោក សោម សីហា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តសៀមរាប ដែលនឹងធ្វើការបង្ហាញពីសក្តានុពលវិស័យអចលនទ្រព្យនៅខេត្តសៀមរាប។

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នេះដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១០ ព្រឹកតទៅដើម្បីស្វែងយល់លម្អិតពីអាជីពជាភ្នាក់ងារអចលនទ្រព្យ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង