ភ្នំពេញ៖ ក្រុមហ៊ុន Zillennium Co.,Ltd ដែលជាបណ្តុំក្រុមហ៊ុនផ្តល់ដំណោះស្រាយក្នុងវិស័យអចលនទ្រព្យ បានរៀបចំពិធីជួបជុំក្រុមហ៊ុនសមាជិករួមគ្រួសាររបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ទី ៥ មីនា ឆ្នាំ ២០២០ និងបានអញ្ជើញវាគ្មិនជំនាញជាច្រើនរូបដើម្បីចែករំលែកចំណេះដឹងដើម្បីបង្កើនផលិតភាពកាងារ។
ពិធីជួបជុំនេះ មានអ្នកចូលរួមជាង 100 នាក់ដែលសុទ្ធសឹងជាអ្នកជំនាញកំពុងបម្រើការនៅក្រុមហ៊ុនជាសមាជិករបស់ Zillennium Co.,Ltd ជាពិសេសក្រុមហ៊ុនផ្នែកសេវាកម្មអចលនទ្រព្យគឺ Century 21 Zillion Holding និង ក្រុមហ៊ុន V Trust Appraisal.។ ក្រុមហ៊ុនទាំងពីរសុទ្ធសឹងបានពង្រីកសាខារបស់ខ្លួននៅទូទាំងប្រទេសកម្ពុជារៀងៗខ្លួនរួចជាស្រេច ដែលក្នុងនោះក្រុមហ៊ុន V Trust Appraisal.មានឯកទេសខាងវាយតម្លៃអចលនទ្រព្យ ខណៈក្រុមហ៊ុន Century 21 Zillion Holding មានឯកទេសខាងទិញ លក់ ដីធ្លី។
ពិធីជួបជុំនេះ ក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍សំខាន់ៗពីអ្នកជំនាញបណ្តុះភាពជោគជ័យ និងអ្នកជំនាញផ្នែកប្រតិបត្តិការអាជីវកម្មផងដែរ ដែលរួមមានដូចជា លោក ប៉ុលហំម នីកូឡា Managing Partner នៅក្រុមហ៊ុន Emerging Markets Consulting លោកគ្រូ ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ និង លោក ព្រាប កុល អគ្គរដ្ឋទូតដើម្បីសន្តិភាពជាដើម។
សូមទស្សនារូបភាពស្តីពីសកម្មភាពត្រួសៗនៅក្នុងពិធីជួបជុំនេះដូចខាងក្រោម៖










