សៀមរាបក្លាយជាគោលដៅដំបូងដែលក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីអាមេរិកសម្លឹងរកភ្នាក់ងារ

Bunthoeun Chhut 03/March/2020 18:23
ចែករំលែក

ភ្នំពេញ៖ ខេត្តសៀមរាប បានក្លាយជាទីតាំងដំបូងគេបង្អស់ ដែលក្រុមហ៊ុន Century 21 Zillion Holding  រៀបចំវគ្គបណ្តុះបណ្តាលដើម្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យ បន្ទាប់ពីក្រុមហ៊ុនដែលមានឯកទេសខាងដីធ្លីមួយនេះបានរៀបចំវគ្គដំបូងនៅភ្នំពេញដោយជោគជ័យរួចមក។

ក្រុមហ៊ុន Century 21 Zillion Holding  នៅថ្ងៃសៅរ៍ ទី 28 មីនាឆ្នាំ 2020 ខាងមុខនឹងរៀបចំសិក្ខាសាលាស្តីពី «បណ្តុះភាពជោគជ័យសម្រាប់ ៣ ៨០០ នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ» នៅខេត្តសៀមរាបដែលនឹងធ្វើឡើងនៅសណ្ឋាគារ សុខាសៀមរាប រីសត៍ ឬសណ្ឋាគារសុខាទី ២ (សាលរំចង់) ដែលមានទីតាំងនៅទល់មុខបញ្ជលក់សំបុត្រទស្សនារមនីយដ្ឋានអង្គរ និងនៅជាប់រង្វង់មូលផ្លូវ ៦០ ម៉ែត្រ។វគ្គបណ្តុះបណ្តាលនេះមានវាគ្មិនជំនាញក្នុងវិស័យអចលនទ្រព្យ ៤រូប មកធ្វើការចែករំលែកចំណេះដឹង និងបទពិសោធក្នុងវិស័យនេះ។ សូមចុច Link ផែនទី ទីតាំងខាងក្រោម។ (https://www.google.com/maps/place/13%C2%B022’37.7%22N+103%C2%B052’30.5%22E/@13.3769924,103.8758484,17z/data=!4m5!3m4!1s0x0:0x0!8m2!3d13.3771347!4d103.8751474?hl=en-KH )។

បងប្អូនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងសិក្ខាសាលានេះ ត្រូវចុះឈ្មោះ និងបំពេញបែបបទមួយចំនួនតាមអនឡាញជាមុនសិន។
(សូមចុច link នេះ៖ https://www.eventbrite.com/e/97046836701?aff=affiliate2 ដើម្បីចូលទៅកាន់ទំព័រចុះឈ្មោះ)។

វាគ្មិនជំនាញទាំងបួនរូបដែលនឹងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់អ្នកចូលរួមនៅថ្ងៃ ១៤ មីនា

លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេ គ្រប់គ្រងសិទ្ធធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានលើកឡើងថា សៀមរាបគឺជាខេត្តទេសចរដ៏មានសក្តានុពល ហើយតំបន់ខ្លះស្ថិតក្នុងតំបន់ពាណិជ្ជកម្ម ដែលអាចវិនិយោគក្នុងវិស័យបដិសណ្ឋាកិច្ច ដូចជាសណ្ឋាគារ ឬ ភោជនីយដ្ឋាន ឬពាណិជ្ជកម្មផ្សេងៗទៀត។

លោកស្រីថ្លែងថា៖«ដីធ្លីនៅជាយៗខេត្តសៀមរាប នៅមានសក្តានុពលល្អក្នុងការទិញលក់ដើម្បីបានចំណេញខ្ពស់។ ភ្នាក់ងារអចលនទ្រព្យដែលមានចំណេះ និងជំនាញច្បាស់លាស់នឹងអាចជួយម្ចាស់ទ្រព្យឲ្យមានជីវភាពល្អប្រសើរ និងជួយបង្កើនទំនុកចិត្តដល់វិនិយោគិន»។

លោកស្រី រចនីហ្វុង កំពុងផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មាន

ការរៀបចំសិក្ខាសាលា«បណ្តុះភាពជោគជ័យសម្រាប់ ៣ ៨០០ នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ» នៅខេត្តសៀមរាបនាពេលនេះ គឺជាផ្នែកមួយនៃគម្រោងទំាំងមូលរបស់ Century 21 Zillion Holding ដែលកំពុងត្រូវការភ្នាក់ងារអចលនទ្រព្យរហូតដល់ទៅ ៣ ៨០០ នាក់សម្រាប់ប្រតិបត្តិការនៅទូទាំងប្រទេស។

ក្រុមហ៊ុន Century 21 Zillion Holding នឹងបន្តរៀបចំសិក្ខាសាលា«បណ្តុះភាពជោគជ័យសម្រាប់ ៣ ៨០០ នាក់ដំបូង» នេះជាបន្តបន្ទាប់ នៅគ្រប់បណ្តាខេត្តទំាងអស់នៅទូទាំងប្រទេសកម្ពុជា។ បណ្តាញសារព័ត៌មាន Z1 News នឹង​បន្តផ្សាយព័ត៌មានស្តីពីការរៀបចំសិក្ខាសាលានេះនៅគ្រប់ខេត្ត-ក្រុងទាំងអស់ ដូច្នេះបងប្អូននៅខេត្តផ្សេងៗដែលមានចំណាប់អារម្មណ៍ចូលរួមសិក្ខាសាលានេះ សូមតាមដានការផ្សាយជាបន្តបន្ទាប់របស់បណ្តាញសារព័ត៌មាន Z1 News៕

សូមទស្សនាកម្រងរូបភាពត្រួសៗទាក់ទងនឹង​វគ្គបណ្តុះបណ្តាលលើកទីមួយដែលធ្វើឡើងនៅភ្នំពេញកាលពីថ្ងៃទី ថ្ងៃ ១៩ កុម្ភៈកន្លងទៅ។



អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង