CVEA ជំរុញការអនុវត្តន៍ផែនការផ្តល់ប្រឹក្សាអាជីវកម្មអចលនវត្ថុដល់សមាជិក

Bunthoeun Chhut 27/February/2020 16:49
ចែករំលែក

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកម្មវិធី «ផ្តល់ប្រឹក្សាអាជីវកម្មអចលនវត្ថុ» ដើម្បីលើកកម្ពស់សមត្ថភាពរបស់សមាជិក និងជំរុញឲ្យមានការរីកចម្រើនប្រកបដោយនិរន្តភាព ។

កម្មវិធីនេះគឺជាផ្នែកមួយនៃផែនការរបស់ CVEA សម្រាប់ឆ្នាំ ២០២០ ដែលគ្រោងរៀបចំកម្មវិធីគាំទ្រអាជីវកម្មអចលនទ្រព្យឲ្យបាន ១២ ដងក្នុងឆ្នាំនេះ ដោយមានការអញ្ជើញវាគ្មិនដែលមានបទពិសោធ និងបានឆ្លងកាត់ការអនុវត្តន៍ផ្ទាល់ប្រកបដោយភាពជោគជ័យ។

កម្មវិធីផ្តល់ប្រឹក្សាអាជីវកម្មអចលនវត្ថុនៅថ្ងៃទី ២៧ នេះបានទទួលការចែករំលែកបទពិសោធ និងចំណេះដឹងពីលោក ឧកញ៉ា ចេង ខេង ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃ CVEA និង លោក ប៉ុលហំម នីកូឡា ទីប្រឹក្សាគាំទ្រពាណិជ្ជកម្ម ប្រចាំ CVEA។ ថ្នាក់ដឹកនាំ CVEA ក៏​បានយកឱកាសនោះ ផ្តល់លិខិតបញ្ជាក់ និងអបអរដល់សមាជិកថ្មីរបស់សមាគមផងដែរ។

សូមទស្សនាសកម្មភាពលម្អិតពីកម្មវិធីផ្តល់ប្រឹក្សាអាជីវកម្មអចលនវត្ថុនេះ ដូចខាងក្រោម៖

លោក ឧកញ៉ា ចេង ខេង
លោក ប៉ុលហំម នីកូឡា
លោក ពីង សិរី អនុប្រធាន CVEA
ថ្នាក់ដឹកនាំ និងសមាជិក CVEA ថតរូបជុំគ្នាពេលបញ្ចប់កម្មវិធី

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង