ភ្នំពេញ៖ សិក្ខាសាលាជ្រើសរើសភ្នាក់ងារអចលនទ្រព្យខ្នាតធំមិនធ្លាប់មាននៅកម្ពុជានឹងចូលមកដល់នៅរយៈពេលត្រឹមតែពីរថ្ងៃទៀតប៉ុណ្ណោះ ដែលកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃពុធទី ១៩ ខែកុម្ភៈឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំពេញ (Grand Ballroom)។
ក្រុមហ៊ុនអចលនទ្រព្យមានយីហោដើមពីអាមេរិក Century 21 Zillion Holding ត្រូវការភ្នាក់ងារអចលនទ្រព្យ ៣ ៨០០ នាក់ ហើយបានរៀបចំសិក្ខាសាលា៖ «បណ្តុះភាពជោគជ័យសម្រាប់ 3,800 នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ» ដោយបានអញ្ជើញវាគ្មិនជំនាញផ្នែកផ្តល់យោបល់ខាងអាជីព និងកាងារល្បីៗនៅកម្ពុជាចំនួន ៧ រូប ដើម្បីធ្វើការចែករំលែកចំណេះដឹង។
ក្រុមការងាររៀបចំកម្មវិធីបានទទួលបេក្ខជនចុះឈ្មោះចូលរួមដូចការគ្រោងទុក ដូច្នេះសូមបងប្អូនដែលបានចុះឈ្មោះរួចរាល់ត្រៀមខ្លួនឲ្យបានល្អដើម្បីចូលរួមកម្មវិធីនេះនៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ២០២០ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12:30 នាទីរសៀលនៅសណ្ឋាគារភ្នំពេញ (Grand Ball Room)។
នេះជាឱកាសកម្រសម្រាប់បងប្អូនដែលចង់ទទួលភាពមានបានពីការរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា។