ខណ្ឌទួលគោក៖ ពីតំបន់លំនៅឋាន មកជាតំបន់ពាណិជ្ជកម្មដ៏លេចធ្លោ (មានវីឌីអូ)

Bunthoeun Chhut 14/February/2020 10:45
ចែករំលែក

ភ្នំពេញ៖ ខណ្ឌទួល​គោកកំ​ពុង​​​ប្រែ​ខ្លួនយ៉ាង​លឿនរហ័ស​​ពី​តំ​បន់​សម្រាប់តែ​​រស់​នៅ ​មក​ជា​តំ​បន់​សម្រាប់ធ្វើ​ពាណិជ្ជ​កម្ម​​ ដែលបាន​​ធ្វើ​ឲ្យ​តម្លៃ​ដី​តំ​បន់​នេះ​កើន​ឡើងគួរ​ឲ្យ​កត់​សម្គាល់​នៅ​ពីរ​ទៅ​បី​ឆ្នាំ​ចុង​ក្រោយ។ នេះ​បើ​យោង​តាម​អ្នក​ជំ​នាញ​ក្នុង​វិ​ស័យ​​​អចលនទ្រព្យ។

លោក​ស្រី ហ្រែ្គ​ស រចនី​ហ្វុង ​អគ្គនាយិកា​ក្រុម​ហ៊ុន​ Century 21 Cambodia ដែល​ជា​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​មួយ​មាន​ម៉ាក​យី​ហោ​ដើម​ពី​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា​​ខណ្ឌ​ទួល​គោក​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ខ្លួន​យ៉ាង​លឿន​ដោយ​មានអគារ​​ពាណិជ្ជ​កម្មកាន់​តែ​ច្រើន​ ហើយ​តម្លៃ​ដី​ធ្លី​ក៏​កាន់​តែ​ខ្ពស់។​ យោង​តាម​លោក​ស្រី​ រចនី​ហ្វុង​ តំ​បន់​ខ្លះ​នៅ​ខណ្ឌ​ទួល​គោកដែល​កាល​ពី​មុន តម្លៃ​ដី​ជា​មធ្យមមាន​ត្រឹម ១ ៧០០ ដុល្លារក្នុង​មួយ​ម៉ែត្រ​ការ៉េ​ បាន​ឡើង​ដល់​៣ ០០០ ដុល្លារនា​ពេល​នេះ។​

លោក​ស្រី​ថ្លែង​ថា៖​«​កាល​ពី​បី​ បួន​ឆ្នាំ​មុន ខណ្ឌទួល​គោក​ផ្តោត​លើ​តំបន់​លំនៅ​ឋានដល់​ទៅ ៨០ ភាគរយ ហើយពាណិជ្ជ​កម្ម​តែ​ ២០ ភាគរយ​ទេ»។ លោក​ស្រី​បញ្ជាក់​ថា​៖​​«​ភាព​ជាក់​ស្តែង​នា​ពេល​នេះ ខណ្ឌ​ទួល​គោល​​គឺ៥០ភាគរយ​ជា​តំ​បន់​លំនៅ​ឋាន និង ៥០ ភាគរយ​ជាតំបន់​​ពាណិជ្ជ​កម្ម»​។

https://www.youtube.com/watch?v=IX-cn9RE7wM

បើ​តាម​លោក​ស្រី រចនី​ហ្វុង ពាណិជ្ជ​កម្មនៅ​ខណ្ឌទួល​គោក​បច្ចុប្បន្ន​មាន​ពី​រ​ផ្នែក​សំ​ខាន់ៗ​រួម​មាន​អគារ​សម្រាប់​ការិយាល័យ​ជួល និង​ពាណិជ្ជ​កម្ម​កម្ម​វិ​ស័យ​​​លក់​រាយ។

យោងតាម​របាយការណ៍​​ភ្នំពេញ​ឆ្នាំ ២០៣០ របស់​ក្រុម​ហ៊ុន​វាយតម្លៃ​អចលន​ទ្រព្យ​ V Trust Appraisal ដែល​ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ ២០១៩ តម្លៃ​ដីតាម​វិ​ថី​សំ​ខាន់​ៗ​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​គឺ​មាន​ចន្លោះ​ពី​ ២ ០០០ ដុល្លារ ដល់ ៧ ១៤០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ នៅ​ក្នុង​ខណ្ឌ​នេះ ដី​ដែល​មា​ន​តម្លៃទាប​ជាង​គេគឺ​តាម​បណ្តោយ​ផ្លូវ​ ៥៩៨ ​គឺ​ចន្លោះ​ពី ២ ០០០ ដុល្លារ ទៅ ៣ ០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​កា​រ៉េ ខណៈ​ដី​តាម​បណ្តោម​ផ្លូវ​ សម្តេច​មុន្នី​រ៉េត មាន​​តម្លៃ​ខ្ពស់​ជាង​គេ​ដែល​ផ្នែក​ខ្លះ​មាន​ដល់​ជាង ៧ ០០០ ដុល្លារ​ក្នុង​មួយ​ម៉េត្រ​ការ៉េ។

តារាង​តម្លៃដីតាម​វិថីសំខាន់ៗមួយចំ​នួន​នៅ​ខណ្ឌទួលគោកដែល​ត្រូវ​បាន​រៀប​រៀង​ឡើង​នៅ​ក្នុង​របាយការណ៍ភ្នំពេញឆ្នាំ ២០៣០

របាយ​ការណ៍ភ្នំពេញឆ្នាំ ២០៣០ ដែល​មាន​ទិន្នន័យ​អចលនទ្រព្យ ១០ ផ្នែក​ ព្រមទាំង​ការ​ព្យាករ​ពី​ការ​ប្រែប្រួល​ដល់​ឆ្នាំ ២០៣០

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង