បណ្តាញព័ត៌មានអចលនទ្រព្យ Zillennium Media ប្រកាសប្តូរឈ្មោះ​មកជា Z1 News

Admin 10/February/2020 11:45
ចែករំលែក

ភ្នំពេញ៖ គណៈគ្រប់គ្រង​នៃបណ្តាញព័ត៌មាន​​​អចលនទ្រព្យ Zillennium Media បាន​សម្រេច​នៅ​ថ្ងៃចន្ទ ទី ១០​ខែកុម្ភៈ ​ឆ្នាំ២០២០ប្តូរ​ឈ្មោះ​បណ្តាញ​ព័ត៌​មាន​របស់ខ្លួន​ទៅ​ជា Z1 News វិញ​ដោយ​មាន​ការ​រចនា​ឡូ​ហ្គោ​​ថ្មី​សម្រាប់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រិយ​មិត្ត​អ្នក​អាន។

បណ្តាញ​ព័ត៌​មាន​​​យើង​ខ្ញុំ​នឹង​នៅ​បន្ត​ផ្តោត​ឯក​ទេស​​​លើ​​ការ​ផ្តល់​ព័ត៌​មាន​ស្តី​ពី​អចលន​ទ្រព្យដដែល​​ ដោយ​យើង​នឹង​បន្ត​​​ផលិត​ព័ត៌មាន​​​ស្តីពីទិន្ន​ន័យ​អចលន​ទ្រព្យដ៏​សំបូរបែប ​​និន្នា​ការ​អនាគតរបស់​ទី​ផ្សារ​ និង​បច្ចុប្បន្ន​ភាព​ទីផ្សារ​អចលនទ្រព្យ​តាម​ខណ្ឌ​ទាំង ១៤ នៅរាជធានី​​ភ្នំពេញ និង​ខេត្ត​ទាំង​ ២៤ នៅ​កម្ពុជា។

ឡូហ្គោថ្មីរបស់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News

Z1 News បាន​​​​​សហ​ការ​ជា​មួយស្ថាប័ន​ស្រាវ​ជ្រាវ ​ក្រុម​ហ៊ុនឯកជន​ និង​ស្ថាប័ន​ឯ​កទេស​លើ​វិ​ស័យ​អចលន​ទ្រព្យធំៗ​ជា​ច្រើននៅ​កម្ពុជា ហើយ​តាម​រយៈ​កិច្ច​សហការ​នេះ​ Z1 News បាន​ក្លាយ​ជា​បណ្តាញព័ត៌មាន​ស្តី​ពី​​​​​វិ​ស័យ​អចលនទ្រព្យដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បំ​ផុត​នៅ​កម្ពុជា។​ ​មិត្ត​អ្នក​អាន​អាច​​​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗពី​​បណ្តាញ​ព័ត៌មាន​ Z1 News ដើម្បី​​​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​​សម្រាប់​ជាមូល​ដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត​វិនិយោគ​​ដោយភាព​ត្រឹម​ត្រូវ​។ ចង់​ស្វែង​យល់​ពី​វិ​ស័យ​អចលន​ទ្រព្យ​កម្ពុជា សូម​នឹក​ដល់ Z1 News។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ សូ​ម​ប្រិយ​មិត្តអ្នក​អាន​ជ្រាប​ជា​ដំ​ណឹង​ពី​ការ​ប្តូរ​ឈ្មោះ​នេះ​ដោយ​មេត្រី​។​ ​

ធ្វើនៅ​ភ្នំពេញ ថ្ងៃចន្ទ ទី១០ កុម្ភៈ ឆ្នាំ ២០២០

គណៈគ្រប់គ្រង​នៃបណ្តាញព័ត៌មាន​​​អចលនទ្រព្យ​ Z1 News

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង