ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងបន្តផ្តោតជាចម្បងដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអចលនទ្រព្យ ហើយពង្រឹងការយកចិត្តទុកដាក់អនុវត្តន៍យុទ្ធសាស្រ្តអទិភាពបីនៅឆ្នាំ ២០២០នេះ។
លោក ច្រឹក សុខនីម ប្រធាន CVEA បានបញ្ជាក់ថាសមាគមនឹងបន្តផ្តោតយុទ្ធសាស្រ្តអទិភាពបីនៅឆ្នាំ ២០២០ ដោយទីមួយគឺធានាឲ្យមានដំណោះស្រាយជាអទិភាពចំពោះការលើកកម្ពស់ការអភិវឌ្ឍរបស់សមាជិក ទីពីរការបង្កើនភាពងាយស្រួល និងគុណតម្លៃសម្រាប់ការចូលរួមរបស់សមាជិកភាព និងទីបីការពង្រីកវប្បធម៌នៃការឲ្យតម្លៃការងារជាក្រុមប្រកបដោយសមធម៌។
សូមទស្សនាវីឌីអូព័ត៌មានលម្អិតពីការសម្រេចបានរបស់ CVEA កាលពីឆ្នាំ ២០១៩ និងផែនការយុទ្ធសាស្រ្តឆ្នាំ ២០២០ ដូចខាងក្រោម។