ខុនដូរតម្លៃសមរម្យ​សម្រាប់​ប្រជាជន​ក្នុងស្រុកបើកលក់នៅថ្ងៃនេះ

Bunthoeun Chhut 31/January/2020 13:57
ចែករំលែក

ភ្នំពេញ៖ ក្រុម​ហ៊ុន​ ឌឹ សេវេន រេហ្សីដិនស៍ បា​នប្រកាស​បើក​លក់​​​ខុន​ដូ 7 Residence ​របស់​ខ្លួនដំ​ណាក់​កាល​ទីពីរ​នៅ​ថ្ងៃសុក្រទី៣១ មករា​ឆ្នាំ២០២០​នេះ បន្ទាប់​ពីការ​ដាក់​​​លក់​​​នៅ​​ដំ​ណាក់​កាល​ទី​មួយ​បានជោគជ័យ។ ​

គម្រោង​ខុន​ដូ​ 7 Residence បាន​ប្រកាស​បើក​លក់​ដំ​ណាក់​កាល​ទី​មួយ​កាល​ពី​ខែ​មករា​ឆ្នាំ​មុន ហើយ​បាន​ទទួល​ការ​បញ្ជា​ទិញ​ច្រើន​ពី​អតិ​ថិ​ជន​ក្នុង​ស្រុក។ នេះ​បើយោងតាមតំ​ណាង​ក្រុមហ៊ុន។

លោក អូច វិសាល អគ្គនាយកក្រុមហ៊ុន The Seven Residence Condominium កំពុង​បង្ហាញ​ព័ត៌មាន​ពី​គម្រោងខុនដូដល់​អ្នក​ចូលរួម

សម្រាប់ដំណាក់កាលទីពីរនេះ ក្រុម​ហ៊ុន​នឹង​​បើក​លក់ Condo ថ្មីក្នុងតម្លៃចាប់ពី​ ៣៥ ០០០ ដុល្លារ​ ក្នុង​មួយ​យូនីត​ឡើង​ទៅ ដែល​អតិថិ​ជន​អាច​​បង់រំលស់​ប្រចាំខែ ២៩៤ ដុល្លារ។ ក្រុម​ហ៊ុន​ធានាជួលត្រលប់វិញរយ:ពេលបីឆ្នាំ បន្ទាប់ពីសង់រួច។ គម្រោងខុនដូ តម្លៃសមរម្យ​នេះ គ្រោង​នឹងបញ្ចប់ការ​សាងសង់ដើម្បី​រួច​រាល់​សម្រាប់​ការ​រស់​នៅនា​ខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ (សូម​មើល​ព័ត៌មាន​លម្អិត​ខាង​ក្រោម)។

របាយ​ការណ៍​របស់ V Trust «ភ្នំពេញឆ្នាំ ២០៣០» https://www.vtrustresearch.com/phnom-penh-2030s-the-report/ បាន​ព្យា​ករណ៍​ថា​ ចំ​នួន​សរុប​នៃ​ការ​ផ្គត់​ផ្គង់​ខុន​ដូ​នៅ​ភ្នំពេញ​នឹង​មាន​ដល់ ២៩,៥​ ម៉ឺន​យូ​នីត​នៅ​ឆ្នាំ ២០៣០ កើន​ឡើង​ ៥ ដង​ពី​ចំ​នួន​ ៦១ ៨០០ យូនីត​នៅត្រឹម​​ដំ​ណាច់​ឆ្នាំ ២០១៨។

របាយការណ៍ ភ្នំពេញឆ្នាំ ២០៣០ https://www.vtrustresearch.com/phnom-penh-2030s-the-report/

លោក​ ហ៊ឹម សី​ហា នាយក​ផ្នែក​ស្រាវ​ជ្រាវ​ក្រុម​ហ៊ុន V Trust Appraisal និង​ជា​អ្នក​និ​ពន្ធ​របាយ​ការណ៍​ «​ភ្នំពេញឆ្នាំ ២០៣០»​ បាន​លើក​ឡើង​ថា​ ការ​ពង្រីក​ទី​ក្រុង ការ​កើន​ឡើង​តម្លៃដី​ធ្លី​ និង​ទី​តាំង​ទំ​នេរនៅជាយ​ទី​ក្រុង​​មាន​កាន់​តែតិច នឹង​ធ្វើ​ឲ្យ​គម្រោង​បុរី​ថ្មីៗ ដាក់​ទីតាំង​កាន់​តែ​ឆ្ងាយ​ពី​ភ្នំពេញ។ លោក​បន្ត​ថា ​និន្នា​ការ​នេះ ​នឹង​ធ្វើ​ឲ្យ​ទី​ផ្សារ​គម្រោង​ខុន​ដូរ​តម្លៃ​សម​រម្យ​កាន់​តែ​ល្អឡើង។​

ភ្ញៀវ​ចូល​រួម​ក្នុង​ពីធីបើក​លក់​ដំណាក់​កាល​ទី២ ដែលភាគ​ច្រើន​ជា​អ្នក​ជំនាញ​ក្នុង​វិ​ស័យ​អចលនទ្រព្យ

ព័ត​មាន​លម្អិត​ពី​គម្រោង​ខុន​ដូ​

  • ទំ​ហំ​ដី​សរុប៖ ១ ៦៨២ ម៉ែត្រការ៉េ
  • ទំ​ហំ​អគារដុល៖ ៣៥ ២៦៦,៦៥ ម៉ែត្រការ៉េ
  • ទំហំ​អគារសម្រាប់​ប្រើ​ប្រាស់​៖ ១៨ ៦៩២,៦១ ម៉ែត្រ​ការ៉េ
  • កន្លែង​ចត​ឡាន៖ ជាន់​ទី ៦ – ២០០ ឡាន -​ ២៥ ម៉ូតូ
  • កម្ពស់អគារ៖ ២៧ ជាន់
  • ចំ​នួនយូនីត៖ ៤២៧ យូនីត
  • កម្ពស់​ពិដាន៖ ២,៧៥ ម៉ែត្រ
  • ជណ្តើរយន្ត៖ ៣ (គ្រប់​ជាន់)

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង