កំពង់ស្ពឺ៖ ក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ខូអិលធីឌី ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ ២០១៩ រយៈពេលពីរថ្ងៃ ដើម្បីបង្កើនភាពសប្បាយរីករាយ និង ពង្រឹងសាមគ្គីភាពរវាងបុគ្គលិកក្នុងក្រុមហ៊ុន។
ដំណើរកម្សាន្តដែលមានអ្នកចូលរួមចំនួន ៦៤ នាក់បានប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ដល់ ១៥ ខែធ្នូឆ្នាំ ២០១៩។
ថ្នាក់ដឹកនាំបានកំណត់ពេលវេលាចេញដំណើរនាវេលាជិតភ្លឺ ហើយអ្នកចូលរួមទាំងអស់បានគោរពពេលវេលាយ៉ាងខ្ជាប់ខ្ជួន ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងពីការតាំងចិត្តខ្ពស់របស់បុគ្គលិកក្រុមហ៊ុន ដែលម្នាក់ៗបានបំពេញកាងារប្រកបដោយទំនួលខុសត្រូវខ្ពស់ និងការសហការគ្នាបានល្អ។ នេះបើយោងតាមលោក លោក ភិន សុធារ នាយកផ្នែកវាយតម្លៃអចលនទ្រព្យនៃក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ខូអិលធីឌី។

លោកបានបញ្ជាក់ថា៖«រាល់សកម្មភាពទាំងអស់សុទ្ធសឹងមានគោលដៅ បង្ហាញពីសកម្មភាពនៃរបៀបធ្វើការងារជាក្រុម ដូចជាការរៀបចំផែនការ ចាត់ចែង ការសហការ វិធីអនុវត្តសកម្មភាព និងការទទួលខុសត្រូវ។ សកម្មភាពយើងក៏មានបង្កប់កិច្ចការពារបរិស្ថានធម្មជាតិ សកម្មភាពកីឡា និងសុខភាព»។
ថ្នាក់ដឹកនាំក្រុមហ៊ុនបានជ្រើសរើសទីតាំងកម្សាន្តនៅឧទ្យានជាតិគិរីរម្យ នៃខេត្តកំពង់ស្ពឺ ជាទីដែលកម្មវិធីសប្បាយៗជាច្រើនត្រូវបានរៀបចំឡើងរួមមានដូចជា ការឡើងភ្នំជាក្រុម ការបោះជំរុំស្នាក់នៅក្នុងឧទ្យាន និងការលេងល្បែងកម្សាន្តផ្សេងៗ។
ការរៀបចំកម្មវិធីកម្សាន្តនេះឡើងក៏បានបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ដែលជាក្រុមហ៊ុនក្នុងស្រុក ដែលតែងយកចិត្តទុកដាក់ និងគិតគូដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក។
សូមទស្សនាកម្រងរូបភាពត្រួសៗដូចខាងក្រោម








