គម្រោងស្នើសុំវិនិយោគ ១០ ដែលមានទុនសរុបជិត ១០០ លានដុល្លារបានទទួលការយល់ព្រមក្នុងថ្ងៃនេះ

Bunthoeun Chhut 27/December/2019 15:02
ចែករំលែក

ភ្នំពេញ៖ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ប្រកាសផ្តល់​សិទ្ធជា​ស្ថា​ពរ​លើ​គម្រោង​ស្នើសុំ​វិនិយោគ​ ១០ នៅ​ថ្ងៃ​សុក្រ​ទី ២៧ ធ្នូ​នេះ​ ដែល​ទឹក​ប្រាក់​នៃការ​ស្នើវិនិយោគ​ពី​គម្រោង​ទាំង​អស់​បូក​បញ្ចូល​គ្នា​មាន​តម្លៃ​ ៩៦ លាន​ដុល្លារ។

សេច​ក្តី​ជូន​ដំ​ណឹង​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី ២៧ ខែ​ធ្នូ​ ឆ្នាំ ២០១៩ បាន​បង្ហាញ​ថា គម្រោង​ទាំង​ ១០ ត្រូវ​បាន​ស្នើ​ឡើង​ដើម្បី​វិនិយោគ​លើ​ប្រ​ភេទឧស្សា​ហ​កម្ម​ផ្សេង​ៗ​គ្នា​រួម​មាន ផ្សារ​ទំនើប រោង​ចក្រ​ផលិតសម្ភារៈ​តុប​តែង​ និង​ជា​ពិ​សេស​រោង​ចក្រ​កាត់​ដេរ។ គម្រោង​​វិនិយោគ​ទាំង​ ១០ ដែល​ទើប​ទទួល​បាន​ការ​យល់​ព្រម​ នៅ​ពេល​ដំ​ណើរ​ការ​នឹង​អាច​ផ្តល់​កា​ងារថ្មី​ ៧ ៨០៧ កន្លែង​។

​ខាង​ក្រោម​នេះ​គឺ​ព័ត៌​មាន​លម្អិត​ពីប្រ​ភេទ​ផលិត​កម្ម និង​ទុន​វិនិយោគ​នៃគម្រោងនី​មួយ​ៗ ដោយ​មាន​ភ្ជាប់​​ផែន​ទី​ជាក់​លាក់នៅ​ខាង​ក្រោម​

១ – FUJIAN MEILIDA SHOES DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង។ ទុនវិនិយោគ ៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៥២៥កន្លែង។

២ – SHENG RONG ZHI YI (CAMBODIA) CO., LTD រោងចក្រកាត់ដេរសម្លៀកបំពាក់ ទុនវិនិយោគ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។

៣- CENTURY CREATION LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ ផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ ទុនវិនិយោគ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង។

៤- NINGBO DONGXING (CAMBODIA) ELECTRIC CO., LTD” គម្រោងបង្កើតរោងចក្រ ផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ទុនវិនិយោគ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៤កន្លែង។

៥- KAMYUM FOOD (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតនំកញ្ចប់ និងស្ករគ្រាប់​ ទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧២កន្លែង។

៦- JIN THAI FONG (CAMBODIA) NEW BUILDING MATERIALS CO., LTD” គម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ មាន​ទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៤កន្លែង។

៧- ET SOLAR TECHNOLOGY (CAMBODIA) CO., LTD”គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៨កន្លែង។

៨- JINTEK PHOTOVOLTAIC TECHNOLOGY CO., LTD”គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា មានទុនវិនិយោគប្រមាណ ១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨៨កន្លែង។

៩- CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប​មានទុនវិនិយោគប្រមាណ ៤១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៨កន្លែង។

១០- OUTDOOR GEAR (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់​ មាន​​ទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០០៩កន្លែង។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង