ផ្សារទំនើបAEON III ធំជាងគេក្នុងតំបន់អាស៊ានចាប់ផ្តើមសាងសង់ជាផ្លូវការថ្ងៃនេះ  

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ​៖ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប AEON Mall Co., Ltd ដែលជាប្រតិបត្តិករវិស័យលក់រាយធំជាងគេរបស់ជប៉ុន បានបើកការដ្ឋានសាងសង់ផ្សារទំនើបអ៊ីអនម៉លសាខាទី៣នៅកម្ពុជា​ជាផ្លូវការនៅថ្ងៃពុធទី ៧ តុលានេះ ​បន្ទាប់ពីដំណើរការល្អសាខាទី១ និងសាខាទី២​។

គម្រោងអភិវឌ្ឍន៍ផ្សារទំនើបអ៊ីអនម៉លទី៣ ឬផ្សារទំនើបអ៊ុអនម៉លមានជ័យ​ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះមានការចូលរួមពីសំណាក់ឯកឧត្ដម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង។  ផ្សារទំនើបអ៊ីអនម៉លមានជ័យ គ្រោងនឹងបើកដំណើរការ​ជាផ្លូវការនៅឆ្នាំ២០២២ ខាងមុខ​ ហើយនឹងក្លាយជាសាខាផ្សារទំនើប AEON Mall ដែលធំជាងគេនៅក្នុងតំបន់អាស៊ាន។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ (ចុចទីនេះមើលពីទំហំផ្ទៃក្រលាសាខាផ្សារទំនើបអ៊ីអននៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន)

​ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ) គម្រោងអភិវឌ្ឍន៍ផ្សារ​ទំនើបនេះគ្របដណ្តប់លើទំ​ហំផ្ទៃ​ដី 174,000 ម៉ែ​ត្រការ៉េ ដែលទំហំនេះធំជាងផ្សារទំនើបអ៊ីអនម៉លទី១ ពីរដង (68,000 ម៉ែត្រការ៉េ បើកដំណើរការឆ្នាំ២០១៤) និងធំជាងផ្សារទំនើបអ៊ីអនម៉ល សែន សុខ បន្តិច (151,000​ម៉ែត្រការ៉េ)។

អ្នកឯកទេសខាងវិស័យដីធ្លីមើលឃើញថា ការអភិវឌ្ឍផ្សារ​ទំនើបអ៊ីអនម៉លទី៣នេះ នឹង​ជួយ​អភិវឌ្ឍន៍ប៉ែ​កខាងត្បូងនៃរាជធានីភ្នំពេញឱ្យកាន់លេចធ្លោ ហើយថែមទាំងបង្កើន​សក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

កញ្ញា លី សុខា ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យឯកទេសខាងទីផ្សារដីធ្លី Century 21 Zillion Holding ប្រចាំខណ្ឌមានជ័យ បានឱ្យដឹង​ថា វត្តមានផ្សារ​ទំនើ​បមួយនេះនឹងបង្កើតឱ្យមានបរិយាកាសរស់នៅ និងចរន្តសេដ្ឋកិច្ច​អ៊ូអរជាង​បច្ចប្បន្ន ខណៈដែលគម្រោងអភិវឌ្ឍន៍លំនៅឋានធំ​ៗ និងផ្សារទំនើបផ្សេងៗទៀតកំពុងអភិវឌ្ឍនៅតំបន់នេះជា​ហូរហែរ។

អ្នកឯកទេសដីធ្លីរូបនេះបានបន្តថា​៖ «វត្តមានផ្សារទំនើបនេះនឹងជួយបង្កើ​នសន្ទុះទីផ្សារ​ដីធ្លីថែមទៀតនៅក្នុងតំបន់ខណ្ឌមានជ័យ និង​តំបន់ក្បែរៗគម្រោងនេះដូចជាខណ្ឌដង្កោ (ជាប់ព្រំប្រទល់នឹងខណ្ឌមានជ័យ) និង​ទីតាំងដីក្នុងខេត្តកណ្តាល។»

របាយការណ៍សន្ទស្សន៍ដីធ្លីរបស់ក្រុមហ៊ុនឯកទេសវាយតម្លៃ​អចលនទ្រព្យ Vtrust Appraisal បានង្ហាញថា ទីផ្សារ​ដីធ្លីក្នុង​ខណ្ឌមានជ័យនាពេលបច្ចុប្បន្នមានតម្លៃចាប់ពី ២០០ ដុល្លារ រហូតដល់ ៤៧០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងនៃដី។

បើតាមរបាយការណ៍ព្យាការណ៍របស់ក្រុមហ៊ុននេះ ក្នុងកម្រិតស៊ីណារីយ៊ូធម្មតាការ​ផ្គត់ផ្គង់លំនៅឋាន (landed housing) នៅទូទាំងខណ្ឌមានជ័យនឹង​កើនដល់ប្រមាណ 32,000 យូនីតនៅត្រឹមដើមឆ្នាំ២០៣០។ ហើយអត្រា​កំណើនប្រជាជនទៅរស់នៅតំបន់នោះនឹងមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយសារ​បរិយាកាសអំណោយផល និង​ភាពទាក់ទាញក្នុងការរស់នៅជាពិសេសអ្នកដែលមានចំណូលមធ្យម។

ពិធីបើកការដ្ឋា​នសាងសង់ AEON Mall III។ រូបភាព៖ ទទក    

Leave a Reply

Your email address will not be published. Required fields are marked *