លោកRichard W. Davidson ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCentury 21 Cambodia

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

  • លោក RICHARD W. DAVIDSON ដែលជាអ្នកជំនាញ និងជាអ្នកដឹកនាំក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកជាង ៣០ ឆ្នាំ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Cambodia
  • ស្ថាបនិកក្រុមហ៊ុន Century 21 Cambodia ទទួលស្វាគមន៍យ៉ាងកក់ក្តៅ អតីតប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Century 21 Real Estate នៃសហរដ្ឋអាមេរិក (នៃការិយាល័យកណ្តាលដ៏ធំ) ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងធ្វើឲ្យក្រុមហ៊ុនរីកចម្រើនទូទាំងតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ (២៨ កញ្ញា, ២០២០) – ស្ថាបនិកក្រុមហ៊ុន CENTURY 21 Cambodia លោកគុយ វ៉ាត បានប្រកាសនៅថ្ងៃនេះសម្រេចតែងតាំងលោក Richard W. Davidson ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CENTURY 21 Cambodia ដើម្បីឆ្លើយតបនឹង​គោលដៅ និងចក្ខុវិស័យក្នុងការក្លាយខ្លួនជាក្រុមហ៊ុនអចលនទ្រព្យលេខមួយនៅកម្ពុជានិងនៅទូទាំងអាស៊ីអាគ្នេយ៍។

លោក Davidson ធ្លាប់បានបម្រើការងារជា​ប្រធាន និងជានាយកប្រតិបត្តិឱ្យក្រុមហ៊ុនអចលនទ្រព្យ Century 21 Real Estate LLC (នៃការិយាល័យកណ្តាលដ៏ធំ) ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមានមូលដ្ឋាននៅអាមេរិក។ នៅ Century 21 Cambodia លោកមាន​ភារកិច្ចអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រនានា ដើម្បីពង្រីកទីផ្សារអចលនទ្រព្យបន្ថែម និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានិងទីផ្សារកំពុងរីកចម្រើនផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Davidson ដែលនឹងចាប់ផ្តើមកាន់តួនាទីថ្មីចាប់ពីឆ្នាំ ២០២០ នេះ បានបំពេញតួនាទីក្នុងការគ្រប់គ្រងការលូតលាស់នៃយីហោ CENTURY 21® ក៏ដូចជាមានតួនាទីជាប្រធានក្រុមហ៊ុន CENTURY 21 Everest Realty Group នៅរដ្ឋ Utah សហរដ្ឋអាមេរិក។ នៅទីនោះ លោកបានដឹកនាំឲ្យមានការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន CENTURY 21 Everest Realty Group និងក្រុមហ៊ុន Troop Real​ Estate នៅរដ្ឋកាលីហ្វញ៉ា ដែលជាកំណត់ត្រានៃការបញ្ចូលគ្នាធំជាងគេបំផុតមិនធ្លាប់មាន​ក្នុងចំណោមបណ្តាញសមាជិកក្រុមហ៊ុន Century 21។

លោកគុយ វ៉ាត (ឆ្វេង) លោកស្រី ហ្គ្រេស រចនី (កណ្តាល) លោក RICHARD W. DAVIDSON (ស្តាំ)

លោក គុយ វ៉ាត និងអ្នកស្រី ហ្គ្រេស រចនី ដែលជាសហ-ស្ថាបនិកក្រុមហ៊ុន Century 21 Cambodia បានលើកឡើងនៅក្នុងសេចក្តីថ្លែងការរួមមួយថា៖«ការប្រកាសពីការតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មីនៅថ្ងៃនេះបង្ហាញពីការវិវត្តមួយជំហ៊ានទៀតដែលឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់យើង ដោយមិនត្រឹមមានគោលដៅក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការតាំងចិត្តដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ លោក Davidson គឺជាអ្នកកាច់ចង្កូតដ៏សំខាន់នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យនៃយីហោ CENTURY 21 ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ តាមរយៈការជួយត្រួសត្រាយផ្លូវរបស់លោក និងចំណេះដឹងជ្រៅជ្រះរបស់គាត់ពីការតភ្ជាប់រវាងយើង ទៅអតិថិជន និងទៅកាន់ទីផ្សារដែលយើងមានគម្រោងទៅដល់នាពេលខាងមុខ សមាជិកក្រុមប្រឹក្សាភិបាលមានទំនុកចិត្តខ្ពស់ថាគោលដៅរបស់យើងនឹងក្លាយជាការពិត ហើយភ្នាក់ងាររបស់យើង ព្រមទាំងអតិថិជនដែលជាម្ចាស់ផ្ទះ និងអតិថិជនអ្នកលក់ នឹងបានផលប្រយោជន៍ពីភាពជោគជ័យរួមរបស់យើង»។

លោក Davidson ធ្លាប់ផ្តល់ជាយុទ្ធសាស្រ្ត និងប្រឹក្សាយោបល់ដល់ក្រុមហ៊ុន CENTURY 21 Cambodia រយៈពេល ៣ ឆ្នាំពេញមកហើយតាមរយៈយីហោក្រុមហ៊ុន CENTURY 21។ គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21​ Cambodia មានការិយាល័យចំនួន ២៣ ការិយាល័យនៅភ្នំពេញ ដែលប្រតិបត្តិការដោយប្រើយីហោ Century 21 និងមានសាខា ៣៨ នៅទូទាំងប្រទេសកម្ពុជា (១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្ត)។ ក្រុមហ៊ុនមានភ្នាក់ងារអចលនទ្រព្យសរុបជាង ៧០០នាក់ ដែលបានផ្តល់សេវាអចលនទ្រព្យជូនអតិថិជនដោយចេញពីចិត្តរហូតទៅដល់ ១២១% ដែលរួមមានទាំងអ្នកទិញផ្ទះ ម្ចាស់ផ្ទះ និងវិនិយោគិនអចលនទ្រព្យនៅជុំវិញពិភពលោក។ គឺកត្តាទាំងនេះហើយ ដែលលោក Davidson រំពឹងថានឹងផ្តល់ការរីកចម្រើនបន្ថែមទៀតដល់ក្រុមហ៊ុន។

លោក Davidson បានបញ្ជាក់ថា៖«វិស័យអចលនទ្រព្យកម្ពុជាបានកំពុងរីកចម្រើនជាច្រើនឆ្នាំមកហើយ ហើយកត្តាសេដ្ឋកិច្ចអំណោយផលទាំងកម្រិត មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច បង្ហាញថាទីផ្សារអចលនទ្រព្យកម្ពុជានឹងបន្តរឹងមាំថែមទៀតសម្រាប់ឆ្នាំខាងមុខ»។ លោកបន្តថា៖«គោលដៅរបស់ខ្ញុំគឺការដឹកនាំលើមុខងារជាច្រើនដូចជា ការប្រើបណ្តាញសកលដែលខ្ញុំមាន និងជំនាញភាពជាអ្នកដឹកនាំរបស់ខ្ញុំដើម្បីជំរុញទស្សនវិស័យយុទ្ធសាស្រ្តច្បាស់លាស់ និងជំរុញក្រុមហ៊ុននេះឆ្ពោះទៅដំណាក់កាលបន្ទាប់ទាក់ទងនឹងការពង្រឹងជំហររបស់យើងជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបង្អស់នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ និងដើម្បីឲ្យពិភពលោកអាចជឿទុកចិត្ត»។

ដើម្បីស្វែងយល់ពីអចលនទ្រព្យដាក់លក់ក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន CENTURY 21 Cambodia​ សូមចូលទៅកាន់ www.century21global.com/for-sale-residential/Cambodia។ ដើម្បីសិក្សាបន្ថែមពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន Century 21 Cambodia សូមចូលទៅកាន់ Link នេះ https://century21.com.kh/opportunities-job-offering-century-21/.

អំពី Century 21 Cambodia

ក្រុមហ៊ុន Century 21 Cambodia គឺជាសាខាទី ៧៥ ក្នុងចំណោមបណ្តាញសកលដែលក្រុមហ៊ុន CENTURY 21 មានប្រតិបត្តិការលើពិភពលោក។ ក្រុមហ៊ុននេះមានបណ្តាញការិយាល័យទូលំទូលាយនៅភ្នំពេញ គ្របដណ្តប់ ២៥ ខេត្តនៅកម្ពុជា និងមានភ្នាក់ងារពេញម៉ោង ៧០០ នាក់ ព្រមទាំង អ្នកឯកទេសដីធ្លី ៣៨០០ នាក់ ដែលសុទ្ធសឹងមានគុណវុឌ្ឍច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ។ ក្រុមហ៊ុន Century 21 Real Estate LLC គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Realogy Holding Corp ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារភាគហ៊ុនក្រុងញូយ៉កដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក (NYSE: RLGY)។ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនឈានមុខកម្រិតពិភពលោកខាងផ្តល់សិទ្ធអាជីវកម្មលើម៉ាកយីហោផ្នែកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ សេវាផ្លាស់ប្តូរទីតាំងអាជីវកម្មនិងលំនៅឋាន និងសេវាកម្មទាក់ទងនឹងប្លង់អចលនទ្រព្យ៕

កម្រងរូបភាពបន្ថែមដែលលោក Davidson ប្រគល់ពានរង្វាន់ក្នុងឱកាសនៃការរៀបចំសន្និបាតប្រចាំឆ្នាំលើកទី២ នៃគ្រួសារ Century 21 ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ និងសកម្មភាពខ្លះៗ របស់លោក Davidson ក្នុងការបង្វឹកបង្ហាត់ដល់សមាជិកនៃគ្រួសារ Century 21 ប្រចាំប្រទេសកម្ពុជា 



Leave a Reply

Your email address will not be published. Required fields are marked *