អគារ Trump Tower របស់លោកដូណាល់ត្រាំអាចជាគោលដៅនៃការវាយប្រហារ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

អចលនទ្រព្យ​​របស់លោក​ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក ដូណាល់ ត្រាំ អាច​នឹង​ក្លាយ​ជា​​គោលដៅនៃការវាយប្រហារភេរវកម្ម បន្ទាប់​ពី​ភាព​តាន​តឹង​​រវាង​​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់​តែ​​ឡើង​កម្តៅ។ នេះ​បើយោង​តាម​សារព័ត៌​មាន​ Bisnow ដែល​មាន​មូល​ដ្ឋាន​នៅ​រដ្ឋ​ធា​នី​វ៉ាស៊ីន​តោន​សហរដ្ឋ​អាមេរិក។

យោង​តាមសេចក្តីរាយការណ៍ដដែល​ លោក Hesameddin Ashena ដែលជា​​ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានបង្ហោះ​សារ​នៅ​ Tweeter កាលពីថ្ងៃអាទិត្យដោយភ្ជាប់ទៅនឹងអត្ថបទរបស់ទស្សនាវដ្តី Forbes​ ដែលរាយនាម​​អចលន​ទ្រព្យ​​សំខាន់ៗរបស់ The Trump Organization’s ព្រម​ជា​មួយ​​ការដកស្រង់សម្តី​ក្នុង​ន័យ​​​គំរាម​សងសឹកប្រឆាំងនឹងសត្រូវ។ 

កាលពីថ្ងៃទី ២ ខែមករា លោក ដូណាល់​ ត្រាំ បានបញ្ជាឱ្យសម្លាប់​ លោកឧត្តមសេនីយ៍អ៊ីរ៉ង់ Qassim Suleimani តាមរយៈការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅជិត​អាកាសយានដ្ឋានអន្តរជាតិ Baghdad របស់អ៊ីរ៉ាក់។ Suleimani ត្រូវបានសហគមន៍ស៊ើបការណ៍អន្តរជាតិចាត់ទុកថាជាឥស្សរជនយោធាកំពូលរបស់អ៊ីរ៉ង់ (ហើយប្រហែលជានៅមជ្ឈឹមបូព៌ាទាំងមូល) ហើយមរណភាពរបស់គាត់បាន​ធ្វើ​ឲ្យ​ប្រ​ជាជន​អ៊ីរ៉ង់​​មាន​ភាពសោកសៅ។

សារព័ត៌មាន The New York Post បានរាយការណ៍ថា អ្នកកាន់ទុក្ខ​ដែល​ជា​ប្រជាជនអ៊ីរ៉ង់រាប់សែននាក់​ បាន​ទទួល​ការ​​សន្យាពីសំណាក់រដ្ឋាភិបាលអ៊ីរ៉ង់ និង គណបក្សនយោបាយនៅលីបង់ និង​កងជីវពលហេសបូឡា ថានឹងសងសឹក​​។

ប្រសិនបើអ៊ីរ៉ង់ឬសម្ព័ន្ធមិត្តរបស់ខ្លួនព្យាយាម​ឆ្លើយតបទៅនឹងការធ្វើឃាត លោក Suleimani នោះអគារ Trump Tower នៅ Midtown Manhattan អាចជាគោលដៅចម្បងនៃ​ការ​វាយ​ប្រ​ហារ​ ​​ជាងសេតវិមានរបស់ប្រ​ធានា​ធិប​តី​ ទៅ​ទៀត​​។ នេះបើយោងតាមសារព័ត៌មាន Daily Beast ដែល​បានដកស្រង់សម្តី​សមាជិកជាន់ខ្ពស់សូម​មិន​បញ្ចេញ​ឈ្មោះ​​ពី​អង្គភាព​​ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក។

ប្រែសម្រួលពី https://www.bisnow.com/national/news/commercial-real-estate/iran-threats-against-trump-properties-retaliation-102416

Leave a Reply

Your email address will not be published. Required fields are marked *