ផ្សារទំនើបជីបម៉ុងសែនសុខបានទទួលការលើកទឹកចិត្តជាផ្លូវការពីរដ្ឋាភិបាល បន្ទាប់ពីចាប់ផ្តើមសាងសង់ជាងមួយឆ្នាំ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ គម្រោង​ផ្សារ​ទំ​នើប​ជីប ម៉ុង​ សែន​​ សុខ បាន​ទទួល​ការលើក​ទឹក​ចិត្ត​​ជា​ផ្លូវ​ការ​​​ពី​រដ្ឋា​ភិ​បាលកម្ពុជា​ហើយ ​​បន្ទាប់​ពី​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​សម្រេច​ផ្តល់​សិទ្ធ​​ជាស្ថា​ពរ​ដើម្បី​ធ្វើឲ្យ​​គម្រោង​នេះ​​​មា​នលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​​​​​ប្រ​ព័ន្ធ​​​លើក​ទឹក​ចិត្តនា​នា​​​​ពីរដ្ឋា​ភិបាល។

សេច​ក្តី​ជូន​ដំ​ណឹង​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី ២៧ ខែ​ធ្នូ​ ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹង​ថា​គណៈ​កម្មា​ធិការ​វិនិយោគ​នៃ CDC បាន​ចុះបញ្ជីជាស្ថាពរលើគម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ CHIP MONG RETAIL CO., LTD ដើម្បី​​សាងសង់ផ្សារទំនើប ដែលមានទីតាំង​នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុង​ទឹក​ប្រាក់​ស្នើ​សុំ​វិនិយោគ​ ៤១,៥លានដុល្លារអាមេរិក។ គម្រោង​នេះ​​អាចបង្កើតការងារបានចំនួន ៣៣៨កន្លែង។

ប្លង់​ទី​តាំងក្នុង​សំ​ណើរ​វិនិយោគ​របស់ Chip Mong Retail

ទី​តាំង​ផ្សារ​ទំនើប​ ជីប ម៉ុង​ សែន​​ សុខ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី និង​នៅ​ជិត​ផ្សារ​បោះ​ដុំ​ម៉ាក្រូ និង​នៅ​ជិត​ផ្សារ​ទំនើប​ អ៊ីអន​ សែន​ សុខ។

​​ផ្សារ​ទំនើប​ ជីប ម៉ុង​ សែន​​ សុខ ត្រូវ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​តាំង​ពី​ខែ​កក្ក​ដា​ឆ្នាំ ២០១៨ ហើយ​បើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនជីប ម៉ុង ផ្សារទំនើប ជីបម៉ុងសែនសុខនេះ រំពឹងថានឹងបញ្ចប់ការសាងសង់ ហើយនឹងបើកឲ្យដំណើរការនៅឆ្នាំ ២០២០ ខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *