នៅតែពីរថ្ងៃទៀតប៉ុណ្ណោះ!វគ្គបណ្តុះបណ្តាលនិងជ្រើសរើសភ្នាក់ងារអចលនទ្រព្យខ្នាត​ធំថ្ងៃ១៩ កុម្ភៈ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ សិក្ខា​សា​លា​ជ្រើស​រើស​ភ្នាក់​ងារអចលនទ្រព្យខ្នាត​​ធំមិន​ធ្លាប់​មាននៅ​កម្ពុជា​​​នឹង​ចូល​មក​ដល់​នៅ​រយៈ​ពេល​ត្រឹម​តែ​ពីរ​ថ្ងៃ​ទៀតប៉ុណ្ណោះ​ ដែល​កម្ម​វិ​ធីនេះ​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធទី ១៩ ខែ​កុម្ភៈ​ឆ្នាំ ២០២០ នៅ​សណ្ឋាគារ​ភ្នំពេញ (Grand Ballroom)។

ក្រុមហ៊ុនអចលនទ្រព្យមានយីហោដើមពីអាមេរិក Century 21 Zillion Holding ត្រូវការ​ភ្នាក់ងារអចលន​ទ្រព្យ​ ៣ ៨០០ នាក់ ហើយ​បាន​រៀប​ចំ​សិក្ខា​សា​លា​៖​ «​បណ្តុះភាពជោគជ័យ​សម្រាប់ 3,800 នាក់ដំបូង​ក្នុងវិស័យអចលនទ្រព្យ»​ ដោយ​​បាន​អញ្ជើញ​​​វា​គ្មិន​​​ជំ​នាញផ្នែក​ផ្តល់​យោបល់​ខាង​អាជីព​ និង​កា​ងារ​​​​ល្បីៗ​នៅ​កម្ពុ​ជា​ចំ​នួ​​ន ៧ រូប​ ដើម្បី​ធ្វើ​ការចែក​រំ​លែក​ចំ​ណេះដឹង​។

​ក្រុម​​​ការងារ​រៀប​ចំ​កម្ម​វិធី​បាន​ទទួល​​​បេក្ខជន​​​ចុះ​ឈ្មោះចូល​រួមដូច​​ការ​គ្រោង​ទុក ​ ដូច្នេះសូម​​​បង​ប្អូន​ដែល​បាន​ចុះ​ឈ្មោះរួ​ច​រាល់​​ត្រៀម​ខ្លួនឲ្យ​បាន​ល្អ​ដើម្បី​​ចូល​រួម​កម្ម​វិ​ធី​នេះ​នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភះ ឆ្នាំ ២០២០ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12:30 នាទី​រសៀល​នៅសណ្ឋាគារ​ភ្នំពេញ (Grand Ball Room)។

នេះ​ជា​ឱ​កាស​កម្រ​សម្រាប់​បង​ប្អូន​ដែលចង់​ទទួល​ភាព​មាន​បាន​ពី​ការរីក​ចម្រើន​នៃវិ​ស័យ​អចលន​ទ្រព្យ​កម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *