ទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេសជិត ៤ ពាន់លានដុល្លារនឹងហូរចូលកម្ពុជានៅឆ្នាំ ២០២០ នេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញៈ ទឹក​ប្រាក់​ដែល​ហូរ​ចូល​កម្ពុជា​ក្រោម​គម្រោង​​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) បាន​បន្ត​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់នៅ​បី​បួន​ឆ្នាំ​ចុង​ក្រោយ ហើយ​នឹង​បន្ត​កើន​ដល់ជិត​ ៤ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០នេះ។ នេះបើ​យោង​តាម​​​ទិន្ន​ន័យ​ពី​ខាង​​​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។

«​របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ ២០១៩ និង​ទស្សនវិស័យ​ឆ្នាំ​ ២០២០» របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​​ថា​ លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​នឹង​មាន​តម្លៃ​សរុប ៣ ៩៥១ លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០ គឺ​កើន​ឡើង ១០ ភាគរយ​ពី​ ៣ ៥៨៨ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៩។

កំ​ណើន​នៃលំ​ហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស នឹង​ជួយ​ឲ្យ​​​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២០ នេះ​​​សម្រេច​បាន​ក្នុង​រង្វង់ ៧ ​ភាគរយ​ដោយ​មាន​អត្រា​អតិផរណា​ប្រមាណ ២,៣ ​ភាគរយ​។

ក្នុង​ចំ​ណោម​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មកកម្ពុជា​​កាល​ពី​ឆ្នាំ ២០១៩ ទុន​ពី​វិនិយោគិន​​​ចិនមាន​ចំ​ណែក​ ៤៣ ​ភាគរយ កូរ៉េ​ខាងត្បូង ១១ ​ភាគរយ វៀតណាម ៧ ​ភាគរយ សិង្ហបុរី ៦ ​ភាគរយ ជប៉ុន ៦ ​ភាគរយ និង​ប្រទេស​ផ្សេងៗ​ទៀតភាគរយ​ដែល​នៅ​សល់​​។

គម្រោង​អគារ​ខ្ពស់ៗជា​ច្រើន​កំ​ពុង​​រីកដុះ​ដាល​នៅ​ទី​ក្រុង​ភ្នំពេញ ហើយ​ភាគ​ច្រើន​ជា​គម្រោង​​វិនិយោគ​ផ្ទាល់​របស់​វិនិយោគិន​ចិន​។

Leave a Reply

Your email address will not be published. Required fields are marked *