ទាំងនេះជាការពន្យល់ពីអចលនទ្រព្យបែបពាណិជ្ជកម្មស្របពេលក្រុមហ៊ុនអាមេរិកបើកដំណើរការ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Coldwell Banker Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីអាមេរិកមានអាយុជាង ១០០ ឆ្នាំ បានចាប់ផ្តើមដំណើរការនៅកម្ពុជាដោយផ្តោតឯកទេសខាងអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម (Commercial Real Estate)។

តើអ្វីទៅជា​អចលនទ្រព្យពាណិជ្ជកម្ម?

អចលនទ្រព្យពាណិជ្ជកម្ម (CRE) គឺជាអចលនទ្រព្យដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងអាជីវកម្មឬដើម្បីផ្តល់កន្លែងប្រកបរបរ និងកាងារផ្សេងៗជាជាងកន្លែងរស់នៅ។ ភាគច្រើនអចលនទ្រព្យពាណិជ្ជកម្មត្រូវបានជួលទៅឱ្យអ្នកជួលដើម្បីធ្វើជំនួញ។ អចលនទ្រព្យប្រភេទនេះមានជាឧទាហរណ៍ដូចជាហាងលក់រាយគ្រប់ប្រភេទ ការិយាល័យធ្វើការ សណ្ឋាគារ ផ្សារទំនើប ភោជនីយដ្ឋាន និងហាងទំនិញជាដើម។

តើមានភាពខុសគ្នាយ៉ាងដូចម្តេចនឹងអចលទ្រព្យផ្សេងទៀត?

  • អចលនទ្រព្យពាណិជ្ជកម្ម គឺជាអចលនទ្រព្យដែលត្រូវបានប្រើសម្រាប់គោលបំណងអាជីវកម្ម ដែលខុសពី អចលនទ្រព្យលំនៅដ្ឋានដែលជាកន្លែងរស់នៅ។
  • អចលនទ្រព្យពាណិជ្ជកម្មរួមមាន ៤ ប្រភេទដូចជា ការិយាល័យធ្វើការ អគារឧស្សាហកម្ម អគារពហុមុខងារនិងហាងលក់រាយ។
  • អចលនទ្រព្យពាណិជ្ជកម្មផ្តល់នូវប្រាក់ចំណូលជាប្រចាំដល់អ្នកវិនិយោគ និងឲ្យអ្នកវិនិយោគទទួលបានប្រយោជន៍ពីការកើនឡើងថ្លៃអចលនទ្រព្យ
  • ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មមានភាពស្មុគស្មាញ និងត្រូវការថវិកាវិនិយោគច្រើនជាងអចលនទ្រព្យបែបលំនៅដ្ឋាន។

Leave a Reply

Your email address will not be published. Required fields are marked *