តម្លៃដីធ្លី និងមុខរបរជាច្រើននឹងកាន់តែល្អដោយសារចំនួនផ្សារទំនើបនឹងកើនឡើង៤ដងពីចំនួនសរុបនាពេលបច្ចុប្បន្ននៅឆ្នាំ ២០៣០

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

 ភ្នំពេញ៖ ទំ​ហំ​​ផ្សារ​ទំ​នើបដែល​ដំណើរ​ការ​​នៅ​ទី​ក្រុង​ភ្នំពេញ​នឹង​កើន​ដល់ចំ​នួន​សរុប​​ជិត​ ១ លាន​ម៉ែត្រ​ការ៉េ​នៅឆ្នាំ ២០៣០ ខាង​មុខ ដែល​ជា​កំ​ណើន​ជិត​៤​ ដង​ពីទំ​ហំ​ប្រ​តិបត្តិ​ការ​ដែល​មាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន​​។ នេះ​បើ​យោង​តាមការ​​ព្យាករណ៍​រប ស់​ក្រុម​ហ៊ុន​វាយ​តម្លៃអចល​ន​ទ្រព្យ V Trust Appraisal។

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​​សប្តាហ៍​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទើប​សម្រេច​​ផ្តល់​សិទ្ធ​​ជាស្ថា​ពរ ដល់​គម្រោង​ស្នើសុំ​វិនិយោគ​របស់​​​​ផ្សារ​ទំនើប​ អ៊ីអន​ ៣ ដែល​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហា​វិ​ថី​សម្តេច​ហ៊ុន សែន ដែល​មាន​ទុន​វិនិយោគ ២៨៩,៦ លាន​ដុល្លារ​។ នៅ​ថ្ងៃសុក្រ​នេះ CDC បាន​សម្រេច​ផ្តល់​សិទ្ធ​​ជា​ស្ថា​ពរ​ដល់​គម្រោង​ស្នើសុំ​វិនិយោគ​របស់​​​​ផ្សារ​ទំនើប ជីប ម៉ុង សែន​ សុខ ដែល​មាន​ទុន​វិនិយោគ ៤១,៥ លាន​ដុល្លារ។

យោង​តាម​របាយ​ការណ៍​ «ភ្នំពេញឆ្នាំ ២០៣០» របស់​ក្រុម​ហ៊ុន​ V Trust Appraisal គិ​ត​ត្រឹម​ដំ​ណាច់​ឆ្នាំ ២០១៨ ទំ​ហំ​ផ្សារ​ទំ​នើប​នៅ​ភ្នំពេញ​បូក​បញ្ចូល​គ្នា​មាន​ទំ​ហំ​សរុបជិត ២៥ ម៉ឺន​ម៉ែត្រ​ការ៉េ។ ​​ការសិក្សា​ដ​ដែល​បាន​​ព្យា​ករ​​​ថា​ ការ​ផ្គត់​ផ្គង់​ផ្សារ​ទំ​នើប​​នឹង​​​មាន​​​​កំ​ណើន​៤​ នៅ​ដប់​ឆ្នាំទៀត​ ដែល​ធ្វើ​ឲ្យ​ទំ​ហំ​ផ្សារ​ទំ​នើប​នៅភ្នំពេញ​​​កើ​ន​ដល់ ៩៤ ម៉ឺន​ម៉ែត្រ​ការ៉េ​នៅ​ឆ្នាំ ២០៣០ ខាង​មុខ។

លោក ហ៊ឹម សីហា នា​យក​ផ្នែក​ស្រាវ​ជ្រាវ​នៃ​ក្រុម​ហ៊ុន​ V Trust Appraisal និង​ជា​អ្នក​និ​ពន្ធ​របាយការណ៍​ «ភ្នំពេញឆ្នាំ ២០៣០» បាន​បញ្ជាក់​ថា​៖​«​​​ទំ​ហំ​ផ្សារ​ទំ​នើប​តែង​កើន​ឡើង​៤​ដង​ជា​រៀង​រាល់​១០ ឆ្នាំ​ម្តង។ បើ​ក្រ​លេក​មើល​ការ​កើន​ឡើង​នៃ​ប្រាក់​ចំ​ណូលរបស់​ប្រ​ជា​ជន​ក្នុង​ស្រុក និង​និន្នា​ការ​នៃ​ការ​និយម​ផ្សារ​ទំ​នើប​ សេណេរី​យ៉ូ​នៃកំ​ណើន​ត្រឹម​ ៤ ដង​នៅ​១០​ឆ្នាំ​បន្ទាប់​ទៀត​គឺពិត​ជា​មាន​ភាគ​រយ​ច្រើន​ដែល​អាច​កើត​មាន»។

ជា​ទូ​ទៅ​ការ​វិ​វត្ត​ន៍​នៃទំ​ហំ​ប្រ​តិ​បត្តិ​ការ​នៃ​វិ​ស័យផ្សារ​ទំនើប​​ទាំង​មូល​ តែង​វាស់​វែង​ដោយ​ការ​​បូក​បញ្ចូល​​​ផ្ទៃ​ក្រ​លា​​​របស់​គម្រោង​ផ្សារ​ទំ​នើប​នី​មួយ​ៗបូក​បញ្ចូល​គ្នា​ ឬ គិត​ពីផ្ទៃក្រ​លា​សម្រាប់​ដាក់​ជួល​ទៅឲ្យ​អាជី​វ​ករ​ផ្សេង​ៗ​បន្ត​។  

របាយ​ការណ៍​ V Trust Appraisal បង្ហាញ​ថា​សម្រាប់​ផ្ទៃ​ក្រ​លាផ្សារ​ទំ​នើប​ដែល​សាងសង់​រួច ​ហើយកំ​ពុង​ដាក់​ឲ្យ​ប្រតិ​បត្តិ​ការ តម្លៃ​ជួល​ជា​មធ្យម​មាន​ប្រ​មាណ ៣៨ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េនៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ទាំង​មូល។ តម្លៃ​ជួល​ផ្ទៃក្រ​លា​​​ផ្សារ​ទំ​នើបដែលទី​តាំង​នៅ​កណ្តាល​ទី​ប្រ​ជុំ​ជន​មាន​រង្វង់ ៤២ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង នៅ​តំ​បន់​ជាយ​ទី​ប្រ​ជុំ​ជន​មាន​ ៣១​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

វត្តមាន​ផ្សារ​ទំ​នើប​ថ្មី​តែង​បង្កើត​ឲ្យ​មាន​មុខ​របរ​ថ្មី​ៗ​ជា​ច្រើន​រួម​មាន​ មុខ​របរ​ក្នុង​វិ​ស័យ​អា​ហារ​និង​ភេស​ជ្ជៈ វិ​ស័យ​លក់​រាយ និង​របរ​ជា​ច្រើន​ផ្សេង​ទៀត​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ ផ្សារ​ទំ​នើប​ក៏​បាន​​​បង្កើន​តម្លៃដី​ និង​អចលន​ទ្រព្យ​នៅ​តំ​បន់​ជុំ​វិញ។

ផ្សារទនើប Aeon ភ្នំពេញ,លើដងវិថី សម្តេច សុធារស
ផ្សារទនើប Aeon ភ្នំពេញ,លើដងវិថី សម្តេច សុធារស
ផ្សារទំនើប Aeon សែនសុខ
ផ្សារទំនើប Aeon សែនសុខ
ផ្សារទំនើប THE OLYMPIA MALL
ផ្សារទំនើប THE OLYMPIA MALL
រូប3D ផ្សារទំនើប ជីបម៉ុង
រូប3D ផ្សារទំនើប ជីបម៉ុង
ផ្សារទំនើប សូរិយា សែនធ័រ ភ័នធ៍
ផ្សារទំនើប សូរិយា សែនធ័រ ភ័នធ៍
ផ្សារលក់ទំនិញ ម៉ាក្រូ សែនសុខ
ផ្សារលក់ទំនិញ ម៉ាក្រូ សែនសុខ
ផ្សារលក់ទំនិញ Global House សែនសុខ
ផ្សារលក់ទំនិញ Global House សែនសុខ
ផ្សារទំនើប រតនា ផ្លាហ្សា សង្កាត់ទឹកល្អក ខណ្ឌសែនសុខ
ផ្សារទំនើប រតនា ផ្លាហ្សា សង្កាត់ទឹកល្អក ខណ្ឌសែនសុខ

Leave a Reply

Your email address will not be published. Required fields are marked *