ក្រុមហ៊ុនផ្តល់ដំណោះស្រាយក្នុងវិស័យអចលនទ្រព្យជួបជុំគ្នាពិភាក្សាបង្កើនផលិតភាពការងារ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រុមហ៊ុន Zillennium Co.,Ltd ដែលជាបណ្តុំក្រុមហ៊ុនផ្តល់ដំណោះស្រាយក្នុងវិស័យអចលនទ្រព្យ បានរៀបចំពិធីជួបជុំក្រុមហ៊ុនសមាជិករួមគ្រួសាររបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ទី ៥ មីនា ឆ្នាំ ២០២០ និងបានអញ្ជើញវាគ្មិនជំនាញជាច្រើនរូបដើម្បីចែករំលែកចំណេះដឹងដើម្បីបង្កើនផលិតភាពកាងារ។

ពិធីជួបជុំនេះ មានអ្នកចូលរួមជាង 100 នាក់ដែលសុទ្ធសឹងជាអ្នកជំនាញកំពុងបម្រើការនៅក្រុមហ៊ុនជាសមាជិករបស់ Zillennium Co.,Ltd ជាពិសេសក្រុមហ៊ុនផ្នែកសេវាកម្មអចលនទ្រព្យគឺ Century 21 Zillion Holding និង ក្រុមហ៊ុន V Trust Appraisal.។ ក្រុមហ៊ុនទាំងពីរសុទ្ធសឹងបានពង្រីកសាខារបស់ខ្លួននៅទូទាំងប្រទេសកម្ពុជារៀងៗខ្លួនរួចជាស្រេច ដែលក្នុងនោះក្រុមហ៊ុន V Trust Appraisal.មានឯកទេសខាងវាយតម្លៃអចលនទ្រព្យ ខណៈក្រុមហ៊ុន Century 21 Zillion Holding មានឯកទេសខាងទិញ លក់ ដីធ្លី។  

ពិធីជួបជុំនេះ ក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍សំខាន់ៗពីអ្នកជំនាញបណ្តុះភាពជោគជ័យ និង​អ្នកជំនាញផ្នែកប្រតិបត្តិការអាជីវកម្មផងដែរ ដែលរួមមានដូចជា លោក ប៉ុលហំម នីកូឡា Managing Partner នៅក្រុមហ៊ុន Emerging Markets Consulting លោកគ្រូ ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ និង លោក ព្រាប កុល អគ្គរដ្ឋទូតដើម្បីសន្តិភាពជាដើម។

សូមទស្សនារូបភាពស្តីពីសកម្មភាពត្រួសៗនៅក្នុងពិធីជួបជុំនេះដូចខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *