ក្រសួងសេដ្ឋកិច្ចក្រើន​រំឮក​ពី​ហានិភ័យនៃគម្រោងមិនមានអាជ្ញាបណ្ណ (មានវីឌីអូ)

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹង​មួយក្រើនរំឮកដល់អ្នកមានបំណងទិញដីឡូត៍ ផ្ទះ ឬ​ខុនដូ ​ឲ្យបង្កើនការប្រុងប្រយ័ត្ន​ចំពោះការទិញអចលនទ្រព្យ​ទាំងនេះពីក្រុមផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ដោយលើកឡើងថាបានលក់គម្រោងដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវ។

ក្រសួងសេដ្ឋកិច្ច​ក៏បានណែនាំឲ្យអ្នកទិញត្រួតពិនិត្យលើលក្ខ័ណ្ឌមួយចំនួនពីអ្នកលក់ ដើម្បីកាត់បន្ថយហានិភ័យ ដោយសារថា ការកើនឡើងនៃទីផ្សារអចលនទ្រព្យ ក៏កំពុងបង្កើត​ឱកាសឲ្យមានការកេងបន្លំ ឬ ឆបោក​ផងដែរ។

សូមទស្សនាវីឌីអូពន្យល់ពីអ្នកជំនាញពីវិធីបញ្ចៀសហានិភ័យពេលទិញអចលនទ្រព្យ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បាន​បញ្ជាក់ថា មុន​នឹង​ឈាន​ដល់​ទិញ​ការ​លំនៅ​ឋាន ឬ​ដី​ឡូត៍ សាធារណៈជន​ទាំងអស់​គួរតែ​យល់​ដឹង​នូវ​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួនដូចជា៖ សម្រាប់​ការ​ទិញ​ដី​ឡូត៍៖  

១ – ​ពិនិត្យ​​ឈ្មោះ​ម្ចាស់​អចលនទ្រព្យ​ក្នុង​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (ជា​របស់​អ្នក​អភិវឌ្ឍ​គម្រោង​ពុះ​ដី​ឡូត៍ ឬ​ជា​របស់​អ្នក​ផ្សេង)

២ – ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​នោះ​មាន​ជាប់​បន្ទុក​ឬ​អត់​។

៣ – លិខិតអនុញ្ញាតអភិវឌ្ឍដី ដែលចេញដោយអជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច​

៤ – ឯកសារ​បង់ពន្ធ​អចលនវត្ថុ

៥ – ប័ណ្ណ​បំបែក​ក្បាលដី

៦ – ខ្លឹមសារ​លំអិត​នៃ​កិច្ចសន្យា​ទិញ​លក់

សម្រាប់ការទិញលក់លំនៅឋាន

១ – ​លិខិតអនុញ្ញាតសាងសង់ (​ចេញ​ដោយ​​​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​ ឬ សាលារាជធានី-ខេត្ត)

២ – វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់)

៣ – អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ)

៤ – ឯកសារបង់ពន្ធអចលនទ្រព្យ

៥ – បណ្ណបំបែកក្បាលដី

៦ – ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

Leave a Reply

Your email address will not be published. Required fields are marked *